ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com

ព័ត៌មានថ្មីៗបំផុត

ក្រុមហ៊ុនធ្វើផ្លូវ D V B នៅចំនុចម្តុំផ្នូរខ្មោចវៀតណាម បង្កកកស្ទះនឹងបិតផ្លូវធ្វើអោយអ្នកដំណើរខកចិត្ត

ក្រុមហ៊ុនធ្វើផ្លូវ D V B នៅចំនុចម្តុំផ្នូរខ្មោចវៀតណាម បង្កកកស្ទះនឹងបិតផ្លូវធ្វើអោយអ្នកដំណើរខកចិត្ត

ភ្នំពេញៈបន្ទាប់ពីក្រុមហ៊ុន ធ្វើផ្លូវ D V B ចាប់ពីចំណុចមុខដងនង័្គលនៃមហាវិថីសហព័ន្ឋរុស្សីទៅភ្ជាប់ប្រឡាយចំការឪឡឹក ដោយមានដាក់លូ... សូមអានត... »

សាលាក្រុងបាត់ដំបងគ្រោងរៀបចំស្នើរដីការកែសម្រួលស្លាកយ៉ីហោនៅតំបន់អគាបុរាណអភិរក្សឲ្យមានស្តង់ដា

សាលាក្រុងបាត់ដំបងគ្រោងរៀបចំស្នើរដីការកែសម្រួលស្លាកយ៉ីហោនៅតំបន់អគាបុរាណអភិរក្សឲ្យមានស្តង់ដា

បាត់ដំបង:ដើម្បីកែលម្អអគាបុរាណឲ្យកាន់តែមានស្តង់ដាល្អអាជ្ញាធរក្រុងបាត់ដំបងកំពុងរៀបចំដីការជាផ្លូវការមួយដើម្បីកែសម្រួលស្លាកយ៉ីហោផ្សាយពាណិជ្ជកម្មលក់ទំនិញនៅតំបន់សំណង់អគារបុរាណបេតិកភណ័វប្បធ៌ម។លោកសៀង.ឯមវួនស្ហីអភិបាលក្រុងបាត់ដំបងនៅថ្ងៃទី២៦មិថុនាន្លងថ្មីៗនេះបានលើកឡើងថា:កាលពីថ្មីៗនេះអង្គប្រឹក្សាសាលាក្រុងបានសម្រេចរួចរាល់ហើយក្នុងការបង្កើតឡើងនូវដីការផ្លូវការមួយសម្រាប់ប្រើប្រាស់ក្នុងការរៀបចំកែសម្រួលស្លាកយ៉ីហោផ្សាយពាណិជ្ជកម្មលក់ទំនិញរបស់ម្ចាស់កម្មសិទ្ធសំណង់អគាដែលមានចំណាស់ជាង១០០ឆ្នាំនៅក្នុងក្រុងដែលគ្រោងចុះបញ្ជីដាក់ជាសម្បត្តិបេតិកភ័ណ្ឌទេសចរណ៍។ក្រោយពីការពិនិត្យទទួលសំណើរនិងមានការឯកភាពពីថ្នាក់ខេត្តដំណាក់កាលចុងក្រោយអាជ្ញាធរក្រុងនិងចេញសេចក្តីណែរនាំមួយដើម្បីជូនដំណឹងដល់ម្ចាស់កម្មសិទ្ធផ្ទះទាំង៨០០ទីតាំងតាមកិច្ចព្រមព្រៀងគ្នាអនុវត្តលើផែនការស្មើរភាពគ្នាមិនលំអៀងដោយទុករយះពេលមួយអោយបងប្អូនប្រជាពលរដ្ឋម្ចាស់លំនៅដ្ឋានដែលអភិរក្សបានរៀបចំកែសម្រួលតាមការកំណត់ទំហំ៤ម៉ែត្រការ៉េនៃស្លាកយ៉ីហោនីមួយៗ។អភិបាលក្រុងបាត់ដំបងបានអោយដឹងដែរថា:ចំពោះប្រជាពលរដ្ឋដែលមានស្មារតីចូលរួមក្នុងការកែសម្រួលស្លាកយ៉ីហោនេះគ្រាន់តែធ្វើសំណើរនៅការិយាល័យច្រកចេញចូលតែមួយដោយមិនគិតកម្រៃសេវាឡើយក្រៅពីនេះនិងមានគោលការលើកទឹកចិត្តផ្តល់នូវបណ្ណ័សសើរឬលិខិតថ្លែងអំណរគុណជាដើម។ការកែសម្រួលស្លាកផ្សាយពាណិជ្ជកម្មរបស់ពលរដ្ឋក្នុងរង្វង់តំបន់អភិរក្សបេតិកភណ័ខាងលើនេះធ្វើឡើងបន្ទាប់ពីម្ចាស់លំនៅដ្ឋានមួយចំនួនបានលើកស្លាកយ៉ីហោប្រណាំងប្រជែងគ្នាខ្លះធំជាងខ្ពស់ជាងនិងខ្លះធ្វើលយមកខាងមុខផ្ទះហួសគ្មានសណ្តាប់ធ្នាប់នាំអោយប៉ះពាល់សោភណ័ភាពនិងបាំងទ្រង់ទ្រាយតួផ្ទះរចនាបទគ្រឿងលំអរនានានិងតួដំបូលផ្ទះផ្សេងទៀត។គម្រោងសំណង់អគារបុរាណដែលរដ្ឋាភិបាលនិងអាជ្ញាធរខេត្តបានស្នើរសុំទៅកាន់អង្គការយូណេស្កូដើម្បីចុះបញ្ជីសម្បត្តិបេតិភ័ណ្ឌជាកម្មសិទ្ធរបស់ប្រជាជនអគាររបស់រដ្ឋផងដែរដែលមានទីតាំងនៅរាយប៉ាយនៅក្នុងក្រុងបាត់ដំបងពិសេសនៅតាមបណ្តោយផ្លូវលេខ១ផ្លូវលេខ២និងផ្លូវលេខ៣រួមទាំងវត្តពិភិទ្ធារាម,វត្តដំរីសរ,វត្តសំរោងក្នុង,អគារផ្សារធំថ្មីជាដើមសរុបចំនួន៨០០កន្លែង។លោកបន្តថាម្ចាស់សំណង់អគារកម្មសិទ្ធនីមួយនិងទទួលបានផលប្រយោជន៍មុនគេជាច្រើនតាមរយះការលើកកម្ពស់វិស័យទេសចរណ៍ដោយទាក់ទាញភ្ញៀវជាតិអន្តរជាតិបានច្រើនក្នុងការចូលមកទស្សនាកំសាន្តនិងស្នាក់នៅពិសេសបានផ្តល់ឱកាសការងារដល់ម្ចាស់ផ្ទះ... សូមអានត... »

កីឡាករចូលរួមរត់ម៉ារ៉ាតុងជាង២០០នាក់​ នៅថ្ងៃប្រារព្ធទិវាបរិស្ថានជាតិ​ និងទិវាបរិស្ថានពិភពលោកក្នុងខេត្តតនគិរី

កីឡាករចូលរួមរត់ម៉ារ៉ាតុងជាង២០០នាក់​ នៅថ្ងៃប្រារព្ធទិវាបរិស្ថានជាតិ​ និងទិវាបរិស្ថានពិភពលោកក្នុងខេត្តតនគិរី

រតនគីរី÷ នាព្រឹកថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ២០១៧​ ឯកឧត្តម​ មួង​ ប៉យ​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តមអភិបាលរង​ នៃគណៈអភិបាលខេត្តរតនគិរី​... សូមអានត... »

រយះពេល២០ឆ្នាំនៅតែគ្មានដំដោះស្រាយចំពោះពលរដ្ឋ២១គ្រួសារពាក់ព័ន្ធអាជ្ញាធរស្រុកឯកភ្នំទិញដីពួកគាត់

រយះពេល២០ឆ្នាំនៅតែគ្មានដំដោះស្រាយចំពោះពលរដ្ឋ២១គ្រួសារពាក់ព័ន្ធអាជ្ញាធរស្រុកឯកភ្នំទិញដីពួកគាត់

បាត់ដំបង:ដោយសាតែគ្មានដំណោះស្រាយប្រជាពលរដ្ឋ២១គ្រួសារក្នុងភូមិព្រែកតាច្រែងឃុំព្រែកនរិន្ទស្រុកឯកភ្នំបានលើកគ្នាជាថ្មីម្តងទៀតមកជួបជុំគ្នានៅលើចំណុចដីមានទំនាស់ក្នុងគោលបំណងស្នើរសុំអោយអាជ្ញាធរខេត្តបាត់ដំបងជួយអន្តរាគមន៍ដើម្បីបានចូលកាន់កាប់ដីធ្លីនិងបានសង់លំនៅដ្ឋានរបស់ខ្លួនជាកម្មសិទ្ធឡើងវិញបន្ទាប់ពីអាក់ខានអាស្រ័យផលជាង២០ឆ្នាំកន្លងមក។លោកឃិត.ឃនអាយុ៧១ឆ្នាំជាប្រជាពលរដ្ឋរស់នៅក្រុមទី៩ក្នុងភូមិព្រែកតាច្រែងនៅថ្ងៃទី២៣ខែមិថុនានេះបានអោយដឹងថា:ដីលំនៅដ្ឋាននិងដីស្រែរបស់ពួកគាត់សរុបចំនួនជាង២ហិកតានៅក្នុងភូមិសាស្ត្រខាងលើគឺពួកគាត់បានគ្រប់គ្រងនិងអាស្រ័យផលតាំងពីឆ្នាំ១៩៧៩មកម្លេះរហូតមកដល់ឆ្នាំ១៩៩១អតីតអភិបាលស្រុកឯកភ្នំគឺលោករ៉យ.វុទ្ធីបានរៀបចំសុំទិញដីពីប្រជាពលរដ្ឋទាំងអស់ដែលខ្លះលក់ក្នុងតម្លៃ៥ជីខ្លះតម្លៃ៧ជីមាសនិងខ្លះទៀត១តម្លឹងមាសកាលសម័យនោះតាមទំហ៊ំដីតូចឬធំដើម្បីរៀបចំជាផ្សារហើយតម្រូវអោយប្រជាជនចាកចេញពីទីលំនៅរបស់ខ្លួនតែម្តងប៉ុន្តែមិនបានទូទាត់មាសតាមការសន្យាសុំទិញឡើយដោយគ្រាន់តែគ្រួសារខ្លះជួយដោះស្រាយត្រឹមដីគោលនយោបាយបានមួយចំនួនប៉ុណ្ណោះតាមការព្រមព្រៀងគ្នាការរងចាំតាមកិច្ចសន្យារបស់ប្រជាពលរដ្ឋចាំបាត់ៗរហូតឆ្លងកាត់អណត្តិអភិបាលស្រុកចំនួន៥នាក់មកទល់អណត្តិអភិបាលស្រុកលោកឡុង.សុភឿនបច្ចុប្បន្ននេះនៅតែមិនអាចរកដំណោះស្រាយជូនប្រជាពលរដ្ឋបានដដែល។អ្នកស្រីសួង.ឌីអាយុ៥៦ឆ្នាំបានអោយដឹងដែរថា:ដោយសារប្រជាពលរដ្ឋមិនឃើញមានការទូរទាត់សំណងលើគំរោងអភិវឌ្ឍន៍ផ្សាររបស់ស្រុកនេះទើបប្រជាពលរដ្ឋខ្លះបាននាំគ្នាចាក់ដីនិងដាំបង្គោលរបងលើព្រំដីរបស់ខ្លួនតែត្រូវអាជ្ញាធរស្រុកមិនអនុញ្ញតិឡើយ។ពេលនេះពួកគាត់មិនអាចស៊ូទ្រាំនិងការរងចាំដោះស្រាយបែបស្រមោលទៀតឡើយព្រោះការរងចាំរហូតដល់ទៅ២០ឆ្នាំមកហើយមិនមានលទ្ធផលដដែល។អ្នកស្រីគូ.សារឿតអាយុ៧០ររស់នៅភូមិខាងលើបានសំណូមពរផងដែរដល់លោកឡុង.សុភឿនអភិបាលស្រុកបច្ចុប្បន្ននិងលោកចន្ទ័.សុផលអភិបាលខេត្តបាត់ដំបងជាពិសេសសម្តេចតេជោហ៊ុន.សែននិងលោកជំទាវជួយដោះស្រាយបញ្ហារ៉ាំរ៉ៃជាច្រើនឆ្នាំអោយពួកគាត់ជាប្រជាពលរដ្ឋទីទាល់ក្រផងដើម្បីបានជាកម្មសិទ្ធច្បាស់លាស់។ពាក់ព័ន្ធករណីខាងលើលោកឡុង.សុភឿនអភិបាលស្រុកឯកភ្នំថ្មីនៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧នេះបានលើកឡើងថា:បញ្ហាខាងលើនេះក្រោយពីការពិនិត្យមើលវាជារឿងស្មុគស្មាញលោកថាមុននេះប៉ុន្មានថ្ងៃលោកក៍បានលើកឡើងផងដែរក្នុងកិច្ចប្រជុំជាមួយលោកអភិបាលខេត្តនិងក្រុមការងារពាក់ពន្ធ័ម៉្យាងទៀតសំណុំរឿងខាងលើនេះបានធ្លាក់ទៅដល់ថ្នាក់ជាតិផុតពីដៃថ្នាក់ស្រុកនិងថ្នាក់ខេត្តហើយលោកសុំអោយប្រជាពលរដ្ឋអត់ធ្មត់បន្ដិចសិនរងចាំការបោះឆ្នោតតំណាងរាស្ត្រហើយលោកនិងជំរុញក្នុងការដោះស្រាយដើម្បីឆ្វៀលដីជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្រងជាកម្មសិទ្ធស្របច្បាប់វិញ៕សៅ... សូមអានត... »

លោកឧត្តមសេនីយ៍ឯកប៉ែន.វិបុល៖រាជរដ្ឋាភិបាលសម្រេចតំម្លើងឋានន្តរស័ក្តិដល់អធិការនគរបាលស្រុកខ័ណ្ឌទូរទាំងប្រទេសឲ្យទទួលបានឋានះជាវរសេនីយ៍ឯក(ស័ក្តិ៥)ឲ្យបានរួចរាល់នៅចុងឆ្នាំ២០១៧និងដើមឆ្នាំ២០១៨ខាងមុខ

លោកឧត្តមសេនីយ៍ឯកប៉ែន.វិបុល៖រាជរដ្ឋាភិបាលសម្រេចតំម្លើងឋានន្តរស័ក្តិដល់អធិការនគរបាលស្រុកខ័ណ្ឌទូរទាំងប្រទេសឲ្យទទួលបានឋានះជាវរសេនីយ៍ឯក(ស័ក្តិ៥)ឲ្យបានរួចរាល់នៅចុងឆ្នាំ២០១៧និងដើមឆ្នាំ២០១៨ខាងមុខ

លោកឧត្តមសេនីយ៍ឯកប៉ែន.វិបុល៖រាជរដ្ឋាភិបាលសម្រេចតំម្លើងឋានន្តរស័ក្តិដល់អធិការនគរបាលស្រុកខ័ណ្ឌទូរទាំងប្រទេសឲ្យទទួលបានឋានះជាវរសេនីយ៍ឯក(ស័ក្តិ៥)ឲ្យបានរួចរាល់នៅចុងឆ្នាំ២០១៧និងដើមឆ្នាំ២០១៨ខាងមុខបាត់ដំបង៖លោកឧត្តមសេនីយ៍ឯកប៉ែន.វិបុលប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការនគរបាលជាតិបានប្រកាសថាអធិការនគរបាលស្រុកខណ្ឌទូទាំងប្រទេសត្រូវបានរាជរដ្ឋាភិបាលសម្រេចតម្លើងឋានន្តរស័ក្តិជាវរសេនីយ៍ឯក(ស័ក្ដិ៥)ឲ្យបានរួចរាល់នៅចុងឆ្នាំ២០១៧និងដើមឆ្នាំ២០១៨ខាងមុខ។លោកថាដោយកន្លងមកបានត្រឹមតែវរសេនីយ៍ទោប៉ុណ្ណោះហើយក៏ត្រូវចូលនិវត្តន៍ត្រឹមអាយុ៥៥ឆ្នាំវាហាក់ដូចជានៅក្មេងពេកព្រោះពួកគាត់អាចនៅបំរើការបានហើយបទពិសោធន៍ក៏មានច្រើនផងដែរសម្រាប់ផ្ទេរឲ្យកងកម្លាំងដែលជាយុវជនជំនាន់ក្រោយដើម្បីបន្តរ។លោកបានប្រកាសបែបនេះខណះដែលលោកបានចូលរួមជាគណះអធិបតីយនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ចុះជូនដល់មន្រ្តីនគរបាលជាតិនៃស្នងការខេត្តបាត់ដំបងជាង៧០០នាក់នាព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៧ថ្មីៗនេះស្ថិតនៅសាលមហោស្រពស្ទឹងសង្កែក្រុងបាត់ដំបង។នៅក្នុងពិធីនេះដែរក៏មានការចូលរួមពីលោកអភិបាលរងខេត្តបាត់ដំបងរួមនិងប្រធានសាលាដំបូងខេត្ត.ព្រះរាជអាជ្ញា.មេញ្ជាការអាវុធហត្ថ.ស្នងការរងដែលបានមកពីខេត្តផ្សេងៗគ្នារួមមាន:មកពីខេត្តពោធិ៍សាត់,ខេត្តកែប,ខេត្តបន្ទាយមានជ័យ,ខេត្តប៉ៃលិន,ខេត្តព្រៃវែងនិងខេត្តបាត់ដំបងសរុបចំនួន៨៨៤នាក់។ក្រោយពីបានបំពាក់ស័ក្តិដល់មន្ត្រីរួចមកលោកបានថ្លែងក្នុងឱកាសនោះបន្តរថា:លោកឧត្តមសេនីយ៍ឯកប៉ែន.វិបុលបញ្ជាក់ថា:លោកបានបំពាក់ស័ក្តិលើស្មារដោយបានយកដៃសង្កត់ធ្ងន់ៗដល់មន្រ្តីពាក្យនេះលោកបានបញ្ជាក់ថាគ្រប់មន្ត្រីដែលបានទទូលឋានន្តរស័ក្តិថ្មីបន្ថែមនេះពិតជាមានមោតនះភាពនិងទម្ងនធ្ងន់ណាស់ដូច្នេះហើយមន្ត្រីទាំងអស់ត្រូវតែបន្តរអនុវត្តការងារនៅតាមអង្គភាពខ្លួននិងបម្រើប្រជាពលរដ្ឋក្នុងដែនរបស់ខ្លួនក៏ត្រូវតែបង្កើនឲ្យមានទម្ងន់ខ្លាំងរួមនិងប្រសិទ្ធភាពខ្ពស់ដល់ពួកគាត់ផងដែរ។លោកបន្តរថាការសម្រេចតំម្លើងឋានន្តរស័ក្តិដល់មន្ត្រីសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលនេះគឺជាការលើកទឹកចិត្តដល់មន្ត្រីដែលបានខិតខំបំរើសង្គមជាតិអស់ពីកម្លាំងកាយចិត្តហើយក៏យោងទៅតាមអតីតការងារនិងបទពិសោធន៍ផងដែរ។ទាំងនេះសបញ្ជាក់ថារាល់មន្ត្រីដែលជាសមត្ថកិច្ចត្រូវបន្តរការខិតខំបំពេញភារះកិច្ចការងារសង្គមឲ្យកាន់តែមានប្រសិទ្ធិភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានផ្តោតលើសន្តិសុខសង្គមជាកត្តាចាំបាច់។លោកថាម៉្យាងវិញទៀតប្រាក់បៀវត្សន៍ក៏បានតម្លើងជាបន្តបន្ទាប់សម្រាប់លើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់មន្ត្រីសមត្ថកិច្ចដើរទន្ទឹមនឹងការតំម្លើងឋានន្តរស័ក្តិជាតួនាទីដែលរាជរដ្ឋាភិបាលបានកំពង់យកចិត្តទុកដាក់ឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ចដែលបានបំពេញកន្លងមក៕សៅ... សូមអានត... »

ក្រុម ឧកញ៉ា ឈាង ប៉ាក់សួរ ល្បីដើរប្លន់ដីប្រជាពលរដ្ឋ នៅក្នុងឃុំត្រើយស្លា ឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល តាមរយៈមន្រ្តីជលផលម្នាក់

ក្រុម ឧកញ៉ា ឈាង ប៉ាក់សួរ ល្បីដើរប្លន់ដីប្រជាពលរដ្ឋ នៅក្នុងឃុំត្រើយស្លា ឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល តាមរយៈមន្រ្តីជលផលម្នាក់

ព្រះនរាយណ៍ PNTV: អស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រជាពលរដ្ឋ រស់នៅក្នុងឃុំ ស្វាយប្រទាល និង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល... សូមអានត... »

ប្រជាពលរដ្ឋស្នេីសុំសម្តេចតេជោ កុំអោយឡានដឹកដីលោក កែវ ប៊ុនធឿន បេីកតាមខ្នងទំនប់ព្រែកកំពឹស

ប្រជាពលរដ្ឋស្នេីសុំសម្តេចតេជោ កុំអោយឡានដឹកដីលោក កែវ ប៊ុនធឿន បេីកតាមខ្នងទំនប់ព្រែកកំពឹស

***ប្រជាពលរដ្ឋរស់នៅ ភូមិឆ្នាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលមានផ្ទះរស់នៅលើខ្នងព្រែកកំពឹសស្របតាមបណ្តោយផ្លូវរថយន្តដឹកដីចេញ... សូមអានត... »

ស្ថានីយ៍ទឹកស្អាតស្រុកកែវសីមា ខេត្តមណ្ឌលគិរីផ្គត់ផ្គង់ទឹកមានបញ្ហាអនាម័យនិងមានសភាពច្រេះ និងសត្វល្អិតក្នុងទឹក

ស្ថានីយ៍ទឹកស្អាតស្រុកកែវសីមា ខេត្តមណ្ឌលគិរីផ្គត់ផ្គង់ទឹកមានបញ្ហាអនាម័យនិងមានសភាពច្រេះ និងសត្វល្អិតក្នុងទឹក

មណ្ឌលគិរីៈស្ថានីយ៍ទឹកស្អាតស្រុកកែវសីមា ខេត្តមណ្ឌលគិរីត្រូវបានគេលើកឡើងថា មិនទតួលការខុសត្រូវលើការផ្គត់ផ្គង់ទឹកឲ្យអតិថិជន... សូមអានត... »

រាជរដ្ឋាភិបាលសម្រេចកសាងស្ពានថ្មថ្មីជំនួសស្ពានដែកដែលកំពង់រងការខូចខាតសម្រាប់បំរើដល់ប្រជាពលរដ្ឋជាង២មឺុនគ្រួសារដែលត្រូវឆ្លងកាត់

រាជរដ្ឋាភិបាលសម្រេចកសាងស្ពានថ្មថ្មីជំនួសស្ពានដែកដែលកំពង់រងការខូចខាតសម្រាប់បំរើដល់ប្រជាពលរដ្ឋជាង២មឺុនគ្រួសារដែលត្រូវឆ្លងកាត់

បាត់ដំបង៖ខណះដែលស្ពានបេឡេព្រែកតាច្រែងដែលឆ្លងកាត់ស្ទឹងសង្កែមានសភាពចាស់ទ្រុឌទ្រោមខ្លាំងត្រូវបានផ្នែកជំនាញកម្ទេចចោលទាំងស្រុងហើយកសាងថ្មីឡើងជំនួសជាស្ពានថ្មដើម្បីធានានូវការធ្វើដំណើរនិងដឹកជញ្ជូនកសិផលរបស់ពលរដ្ឋ។លោកឡុង.សុភឿនអភិបាលស្រុកឯកភ្នំបានអោយដឹងនៅព្រឹកថ្ងៃទី១៦ខែមិថុនានេះថា៖ដោយសារស្ពានបេឡាចាស់មានសភាពចាស់ទ្រុឌទ្រោមពិបាកក្នុងការឆ្លងកាត់ទៅមករបស់ប្រជាពលរដ្ឋជាង២ម៉ឺនគ្រួសារពិសេសតម្រូវការការដឹកជញ្ជូនកសិផលនានារួមទាំងផលមច្ឆាជាតិជាច្រើនផងដែរបានជម្រុញអោយរដ្ឋបាលស្រុកធ្វើសំណើរជាបន្ទាន់តាមរយៈឯកឧត្តមអភិបាលខេត្តបាត់ដំបងនិងសម្តេចក្រឡាហោមបានស្នើសុំដល់ប្រមុខរដ្ឋាភិបាលដើម្បីកសាងស្ពានដ៍មានប្រយោជន៍នេះឡើងវិញ។លោកបន្តថា៖ការសម្លឹងឃើញភាពចាំបាច់ពិសេសការផ្សាភ្ជាប់រវាងតំបន់ជនបទទៅកាន់ទីប្រជុំជននិងម្យ៉ាងទៀតងាយស្រួលដល់កសិករដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផងនោះសម្តេចតេជោហ៊ុន.សែនបានសម្រេចផ្តល់ការស្ថាបនាស្ពានថ្មថ្មីតែម្តងដែលមានប្រវែង៨៧ម៉ែត្រនិងទទឹងចំនួន១០ម៉ែត្រក្រោមគម្រោងសាងសង់ដោយក្រសួងសាធារណះការនិងក្រុមជំនាញកងវិស្វកម្មដោយប្រើប្រាស់ថវិការបស់រដ្ឋាភិបាល។គម្រោងសាងសង់នេះត្រូវប្រើរយះពេល១០ខែចាប់ផ្តើមពីខែមីនានិងបញ្ចប់ការសាងសង់នៅខែធ្នូឆ្នាំ២០១៧ខាងមុខនេះ។លោកសុទ្ធ.វណ្ណាអាយុ៤២ឆ្នាំជាប្រជាពលរដ្ឋរស់នៅភូមិខ្វិតឃុំព្រែកខ្ពបស្រុកឯកភ្នំបានលើកឡើងថារយះពេលចុងក្រោយនេះស្ពានព្រែកតាច្រែងរងការខូចខាតទ្រុឌទ្រោមរួមតូចចង្អៀតពិបាកធ្វើដំណើរទៅមកនិងត្រូវបានជួសជុលច្រើនលើកច្រើនសារជាបន្តបន្ទាប់ប៉ុន្តែមិនអាចទប់ទល់បានដោយសារតែទឹកអំបិលក្លាសេត្រីលេចហៀរស្រោចលើស្ពានជោគៗងាយនិងទទួលរងគ្រោះពុកផុយដោយសាតែទឹកអំបិលដែលបានស្រោចស្រប់លើ។លោកបញ្ជាក់ថាពេលនេះទាំងរូបលោកក៍ដូចជាប្រជាពលរដ្ឋជាច្រើនទៀតមានទឹកចិត្តរីករាយយ៉ាងខ្លាំងនូវការផ្តល់ការសាងសង់ថ្មីជាស្ពានថ្មវិញមានសភាពរឹងមាំហើយអាចធន់និងទឹកអំបិលក្លាសេត្រីបាន។ចំពោះស្ពានព្រែកតាច្រែងហៅស្ពានផ្សារប្រហុកនេះបានកសាងឡើងក្នុងឆ្នាំ១៩៩៨ដោយគម្រោងរបស់រដ្ឋាភិបាលកម្ពុជាជាស្ពានប្រភេទបេឡេស្ថាបនាកាត់ដងស្ទឹងសង្កែប៉ែកខាងកើតឋិតក្នុងភូមិស្នាពីរមុខឃុំព្រែកខ្ពបនិងភ្ជាប់ទៅត្រើយខាងលិចក្នុងភូមិព្រែកតាច្រែងឃុំព្រែកនរិន្ទស្រុកឯកភ្នំខេត្តបាត់ដំបង។ប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះសម្តេចតេជោហ៊ុន.សែនដែលជានិច្ចជាកាលតែងជួយដល់ប្រជាពលរដ្ឋរាល់ទុកលំបាកដែលពួកគាត់ត្រូវបានប្រឈម៕សៅ... សូមអានត... »

ប្រជាពលរដ្ឋក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានឯកភាពជាមួយក្រសួងរ៉ែ និង ថាមពល ក្នុងការអោយក្រុមហ៊ុនបូមខ្សាច់ ឡេង ជិន បន្តសកម្មភាពតែត្រូវគោរពលក្ខខណ្ឌ មួយចំនួន

ប្រជាពលរដ្ឋក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានឯកភាពជាមួយក្រសួងរ៉ែ និង ថាមពល ក្នុងការអោយក្រុមហ៊ុនបូមខ្សាច់ ឡេង ជិន បន្តសកម្មភាពតែត្រូវគោរពលក្ខខណ្ឌ មួយចំនួន

(ដោយ ព្រះនរាយណ៍ )៖ ក្រោយពីប្រជាពលរដ្ឋក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ផ្ទុះការតវ៉ា ទៅដល់អាជ្ញាធរ និង... សូមអានត... »

ចំនួន​អ្នកចូលទស្សនា

  • 3ថ្ងៃនេះ:
  • 0ម្សិលម៉ិញ:
  • 22សប្តាហ៍មុន:
  • 184329សរុប:

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com