ព័ត៌មានថ្មីៗបំផុត
នៅលើទីផ្សារនៅតែមានទំនិញខូចគុណភាពខណះមន្ត្រីជំនាញចុះពិនិត្យស្ទើរគ្រប់ទីផ្សារក្នុងខេត្ត
បាត់ដំបង:ទំនិញខូចគុណភាពនិងលើសកាលបរិច្ឆេតនៅតែមានលក់លើទីផ្សារស្ទើរគ្រប់ទីផ្សារក្នុងខេត្តបាត់ដំបងបើទោះបីតិចឬច្រើនដោយសាតែអាជីវករខិលខូចមួយចំនួនលួចលក់មិនខ្វល់ខ្វាយពីការប៉ះពាល់សុខភាពដល់អ្នកដ៏ទៃគិតតែផលប្រយោជន៍ខ្លួនប៉ុណ្ណោះ។លើបញ្ហានេះដែរមន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបងក៏បានចុះដកហូតតាមបណ្តាទីផ្សារជាបន្តបន្ទាប់ហើយនៅថ្ងៃចុងក្រោយនេះមន្ត្រីកាំកុងត្រួលសាខាខេត្តក៏បានសហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មនិងអាជ្ញាធរដែនដីបានចុះធ្វើការត្រួតពិនិត្យលើផលិតផលទំនិញដែលដាក់តាំងលក់នៅលើទីផ្សារស្រុកថ្មគោលដើម្បីស្វែងរកទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេតប្រើប្រាស់។លោកហាក់.សុខរិនប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងបានអោយដឹងថានៅក្នុងកាចុះប្រតិបត្តិការពិនិត្យស្វែងរកទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេតប្រើប្រាស់ខាងលើនេះបានធ្វើឡើងនៅកាលពីថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១៨ថ្មីៗនេះនៅចំណុចក្នុងផ្សារថ្មគោលនិងផ្សារទំនើបTKស្ថិតក្នុងស្រុកថ្មគោលខេត្តបាត់ដំបង។លោកបន្តថាក្នុងការចុះត្រួតពិនិត្យនេះដែរជាលទ្ធផលជាក់ស្តែងមន្ត្រីជំនាញបានរកឃើញនិងដកហូតបានទំនិញខូចគុណភាពចំរុះចំនួន៦៧គីឡូក្រាមដែលបាននាំយកមករក្សាទុកនៅសាខាដើម្បីរងចាំធ្វើការដុតកំទេចចោលនៅពេលក្រោយ។បន្ថែមលើនេះមន្ត្រីជំនាញក៏បានធ្វើការនែរនាំនិងអប់រំទៅដល់ក្រុមអាជីវករនិងម្ចាស់គ្រប់គ្រងផ្សារធ្វើយ៉ាងណាជួយសហការគ្នាដើម្បីទប់ស្កាត់លើបញ្ហានេះត្រូវបញ្ឈប់ការនាំយកទំនិញនិងចំណីអាហារណាដែលខូចគុណភាពនិងហួសកាលបរិច្ឆេតឬមានសារធាតុគីមីផ្សេងៗមកដាក់តាំងលក់នៅលើទីផ្សារបន្តទៀតវានាំអោយមានការប៉ះពាល់ទៅដល់សុខភាពប្រជាពលរដ្ឋនិងពិសេសទៅទៀតសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការរាយការជាមួយមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋាននៅពេលដែលបងប្អូនជួបប្រទះការនាំចូលឬដាក់តាំងលក់នូវទំនិញខូចគុណភាពហួសកាលបរិច្ឆេតប្រើប្រាស់ឬទំនិញជាម្ហូបអាហារណាដែលមានដាក់សារធាតុគីមីដែលច្បាប់ហាមឃាត់ផ្សេងៗដើម្បីអោយខាងមន្ត្រីជំនាញចុះធ្វើការទប់ស្កាត់និងបង្ក្រាបអោយបានទាន់ពេលវេលា៕ពាយ័ព្យ
ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានបញ្ជាកម្លាំងសមត្ថកិច្ចខេត្ត ចុះបង្ក្រាបសិប្បកម្មកែច្នៃឈើ៣ទីតាំង រឹបអូសឈើខុសច្បាប់គ្រប់ប្រភេទ បានប្រមាណជិត៥០ម៉ែត្រគូប រួមទាំងសម្ភារៈកែច្នៃឈើជាច្រើនផងដែរ !
ខេត្តស្ទឹងត្រែង៖ អភិបាលរងខេត្តស្ទឹងត្រែង ទទួលបន្ទុកបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក ជា ថាវរិទ្ធ បានបញ្ជាកម្លាំងនគរបាលប្រឆាំងបទល្មើស...
ប្រជាជនឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹងលើកគ្នាមកដាក់ពាក្យបណ្តឹងអោយសាលាខេត្តជួយបញ្ហាដីធ្លីចាប់ពីទំនប់94ដល់96 ត្រូវបានគេរំលោភយក
ខេត្តកណ្ដាល៖ប្រជាជនរាប់រយនាក់ នៅឃំុអំពៅ ព្រៃ ស្រុកកណ្ដាលស្ទឹង នៅព្រឹកថ្ងៃទី៥មិថុនា បាន នាំគ្នា មកសាលាខេត្តកណ្ដាល...
ឯកឧត្តម គន់ញឹម ជួយមើលក្រុមគយចល័តជ្រៃធំល្បីខាងទារប្រាក់ពីឈ្មួញមិនរើសមុខទាំងផ្លូវគោកនិងផ្លូវទឹក ផង!
ខេត្តកណ្តាល ៖ក្រុមអាជីវករដែលរកស៊ីដឹកទំនិញឆ្លងដែនបានត្អូញត្អែរថាទំទិញគ្រប់ប្រភេទមិនថាដឹកតាមម៉ូតូរថយន្តឬក៏ទូកកាណូតនោះទេបើមិនបង់លុយឱ្យមិនអាចឆ្លងកាត់បានទេហើយក៏ពុំដែលចេញវិក័យបត្រនោះទេ...
ឯកឧត្តមឧកញ៉ា សំ ប៊ន អនុប្រធានក្រុមការងារបក្សស្រុកកំពង់ត្របែក ផ្តល់ជូនថវិកា ១០០ ដុល្លា ដល់ក្មេងកំព្រា ។
ព្រៃវែង ៖នៅព្រឹក ថ្ងៃ ព្រហស្បតិ៍២រោច ខែ ជេស្ឋឆ្នាំច សំរិទ្ធិសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ខែឧសភាគ.ស២០១៨វេលាម៉ោង៨-៣០នាទី...
ពីធីបុណ្យបញ្ខុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធិផលនានា ក្នុងវត្តសារាយអណ្តែត ហៅវត្តសារាយ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃប១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ សម្ដេចវិបុលសេនាភក្តី...
ជនសង្ស័យចំនួនបីនាក់រួមទាំងថ្នាំញៀនទំម្ងន់887.02ក្រាមត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀន ចុះចាប់បង្ក្រាប។
ខេត្តរតនគិរី :ថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៨ នៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៨នៅចំណុចក្នុងបរិវេណមូតែលកាឡាក់ស៉ីស្ថិតភូមិអភិវឌ្ឍន៍សង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី...
លោកអភិបាលខណ្ឌពោធិ៍សែនជ័យថាគំរោងធ្វើផ្លូវនៅទួលពង្រ ជាគំរោងសាធារណការ
ភ្នំពេញ ៖ បន្ទាប់ពីមានការសំដែងក្តីកង្វល់ ក៏ដូចការសំណូមពរ អោយអាជ្ញាធរខណ្ឌពោធិ៍សែន ពិសេសសំដៅទៅរកលោកហែម ដារិទ្ធិ ដែលជាអភិបាលខណ្ឌ...
ឯកឧត្ដម ជាម ហ៊ីម និងឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះសាកសួរសុខទុក្ខ ដល់បងប្អូនខ្មែរឥស្លាម
ខេត្តព្រះសីហនុ៖ នៅរសៀលកាលពិថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះឯកឧត្ដម ជាម ហ៊ីម ប្រធានគណបក្សប្រជាជនខេត្តព្រះសីហនុ...
ឈ្មួញដឹកពងមាន់ខូចគុណភាពពីប្រទេសថៃជិត១មឺុនគ្រាប់ត្រូវបានបង្ក្រាប
បាត់ដំបង:ដោយសាតែចង់បានផលប្រយោជន៍ផ្ទាល់ខ្លួនទើបឈ្មួញខិលខូចមួយចំនួននៅតែបន្តនាំទំនិញដែលខូចគុណភាពពីប្រទេសថៃមកខេត្តបាត់ដំបងទឹកដីកម្ពុជាភ្លេចពីបញ្ហាប៉ះពាល់ដល់សុខភាពអ្នកដទៃរួមនិងល្មើសពីច្បាប់ប្រទេសរបស់ខ្លួន។ជាក់ស្តែងពងមាន់ដែលខូចគុណភាពជិត១មឺុនគ្រាប់ត្រូវបានឈ្មួញនាំចូលតាមច្រកល្បៀងអន្តរ:ជាតិដូងក្នុងស្រុកកំរៀងខេត្តបាត់ដំបងនៅថ្ងៃទី២៤ខែឧសភានេះត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបងបានត្រួតពិនិត្យនិងចាប់ដកហូតបានដើម្បីបំផ្លាញចោល។លោកហាក់.សុខរិនប្រធានសាខាកាំកុងត្រួលខេត្តបានអោយដឹងថានៅព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៨នេះលោកបាននាំកម្លាំងចុះត្រួតពិនិត្យនិងស្ទាក់ចាប់បានពងមាន់ខូចគុណភាពជិត១០,០០០គ្រាប់ខណៈដែលឈ្មួញនាំចូលពីប្រទេសថៃឆ្លងកាត់តាមច្រកប៉ុស្តិ៍អន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀងខេត្តបាត់ដំបង។លោកបានបន្តអោយដឹងថាប្រតិបត្តិការខាងលើមន្ត្រីជំនាញបានចាប់ដកហូតពងមាន់ចំនួន២៧០កញ្ច្រែងស្មើរនឹងចំនួន៨,១០០គ្រាប់ដែលឈ្មួញដឹកតាមរទេះបំភ័ណ្ឌភ្នែកសមត្ថកិច្ចបើគ្មានធ្វើការពិនិត្យត្រឹមត្រូវនោះទេឈ្មួញនិងដាក់លក់លើទីផ្សារបំផ្លាញដល់សុខភាពរបស់ពលរដ្ឋជាក់ជាមិនខាន។លោកបន្តទៀតថាពងមាន់ដែលដកហូតបាននោះត្រូវបានមន្ត្រីជំនាញធ្វើការដុតកំទេចចោលភ្លាមៗនៅហ្នឹងមាត់ច្រកតែម្តងដោយមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមនិងអាជ្ញាធរផងដែរ។ក្រោយពីបានដកហូតមន្ត្រីជំនាញបានណែនាំនិងអប់រំដល់ឈ្មួញរូបនោះត្រូវតែបញ្ឍប់ការនាំចូលទំនិញខូចគុណភាពបន្តទៀតបើមិនដូច្នោះទេមន្ត្រីជំនាញនិងចាត់ការទៅតាមផ្លូវច្បាប់៕ពាយ័ព្យ