ខេត្តបាត់ដំបង៖នៅខណះដែលភាគីថៃបានចេញច្បាប់រឹតបន្តឹងទាំង៨ចំណុចកន្លងមកពលករខ្មែរដែលភាគីថៃបានចាប់បញ្ជូនមកវិញនោះគិតត្រឹមរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២រហូតមកដល់ថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៧នេះអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន១២៧៩នាក់មកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀងខេត្តបាត់ខំបង។លោកមុយ.សាលឹតមេបញ្ជាការកងរាជអាវុធហត្ថស្រុកកំរៀងបានបញ្ជាក់ប្រាប់ទូរទស្សន៍ព្រះនរាយអោយដឹងថា៖ក្នុងរយះពេល៤ថ្ងៃនៃការចាប់បញ្ជូនពលករខ្មែរចំនួន១២៧៩នាក់របស់អាជ្ញាធរថៃមកកាន់ប្រទេសកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិដូងនៃស្រុកកំរៀងក្នុងនោះមាន៖នៅថ្ងៃទី២ខែកក្កដាឆ្នាំ២០១៧មានចំនួន៤៤៥នាក់ស្ត្រី១៨៦នាក់និងកុមារ១១នាក់។នៅថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៧មានចំនួន៤៨៨នាក់ក្នុងនោះស្រី១៣០នាក់និងកុមារ១៤នាក់។នៅថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៧មានចំនួន១២៧ក្នុងនោះស្រី២៩នាក់និងនៅថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៧មានចំនួន២១៩នាក់ក្នុងនោះស្រី៧២នាក់និងកុមារ៧នាក់។សរុបពលករខ្មែរមានចំនួន១២៧៩នាក់ក្នុងនោះមានស្រីចំនួន៤៧៣នាក់នឹងក្មេងតូច៤៧នាក់។លោកបន្តថា៖ការដែលអាជ្ញាធរថៃបញ្ជូនក្រុមពលករខ្មែរអោយវិលត្រឡប់មកកម្ពុជាវិញក្នុងគោលបំណងដើម្បីអោយពួកគាត់បានមកបំពេញបែបបទលិខិតស្នាមអោយបានត្រឹមត្រូវទៅតាមច្បាប់កាងាររបស់ប្រទេសគេព្រោះកន្លងមកពលករខ្មែរភាគច្រើនបានលួចឆ្លងដែនតាមរយះមេខ្យល់ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនិងមួយចំនួនទៀតធ្វើការខុសពីកន្លែងគោលដៅដែលបានចុះនៅក្នុងសៀវភៅការងារទទូលបន្ទុកផង៕សៅ សារិទ្ធ
