ខេត្តបាត់ដំបង:មានជនរងគ្រោះម្នាក់ក្នុងចំណោមគ្នាពីរនាក់បានបាត់បង់ជីវិតនៅលើភ្លឺស្រែដោយមិនដឹងមូលហេតុខណះជនរងគ្រោះនិងគ្នាម្នាក់ទៀតបានមកជួយភ្ជួរដីស្រែអោយអ្នកភូមិផងរបងជាមួយគ្នាធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិ។ហេតុការនេះសមត្ថកិច្ចបានអោយដឹងថាបានកើតឡើងកាលពីថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២០កន្លងទៅថ្មីៗនេះនៅវេលាម៉ោង០៩ៈ០០នាទីត្រង់ចំណុចក្រុមទី៩ភូមិព្រៃដាច់ឃុំអូរតាគីស្រុកថ្មគោល។សាកសពឈ្មោះចាន់.សារុនភេទប្រុសអាយុ៥៥ឆ្នាំមុខរបរធ្វើស្រែរស់នៅភូមិព្រៃដាច់ឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់ដំបង។
តាមការបំភ្លឺរបស់ឈ្មោះស៊ន.សឿតភេទប្រុសអាយុ៤១ឆ្នាំនៅភូមិព្រៃដាច់ឃុំអូរតាគីបានបំភ្លឺថា:កាលពីថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២០វេលាម៉ោង៦:០០នាទីខ្លួនបានទៅជួយភ្ជួរស្រែអោយឈ្មោះហេង.ស៉ីឡុងភេទប្រុសអាយុ៤៧ឆ្នាំរស់នៅភូមិព្រៃដាច់ហើយឈ្មោះចាន់.សារុន(ជនរងគ្រោះ)ក៏ទៅជួយភ្ជួរជាមួយដែរបន្ទាប់មកឈ្មោះចាន់.សារុនជាជនរងគ្រោះបានភ្ជួរមុនហើយបានតែ៣ជុំប៉ុណ្ណោះក៏ឈប់ភ្ជួរហើយទៅអង្គុយសម្រាកនៅលើភ្លឺស្រែហើយខ្លួនក៏ចូលភ្ជួរជំនួសម្ដង។ក្រោយមកស្រាប់តែឈ្មោះពិសិដ្ឋអយុ១២ឆ្នាំជាកូនរបស់ឈ្មោះហេង.សីុឡុងជាម្ចាស់ស្រែក៏បានស្រែកហៅនិងបោយដៃអោយមកជិតវាពេលខ្លួនទៅដល់ស្រាប់តែឃើញឈ្មោះចាន់.សារុនដេកផ្កាប់មុខក្បាលទៅខាងកើតក្បែរភ្លឺស្រែរួចខ្លួនក៏ចាប់លើកឈ្មោះចាន់.សារុនផ្ងារឃើញសភាពទន់ខ្លួននិងលេចនោមដាក់ខោផងហើយមិនមានដង្ហើមរួចខ្លួនក៏ជួយធ្វើចលនាតែឈ្មោះចាន់.សារុននៅតែមិនដឹងខ្លួនក្រោយមកខ្លួននិងឈ្មោះហេង.ស៉ីឡុងបានលើកឈ្មោះចាន់.សារុនដាក់លើគោយន្តដឹកមកផ្ទះតែម្ដង។
ជុំវិញករណីនេះសមត្ថកិច្ចបានអោយដឹងបន្តថាយោងតាមការបំភ្លឺរបស់អ្នកដែលទៅភ្ជួរជាមួយជនរងគ្រោះស្របជាមួយនិងសមត្ថកិច្ចជំនាញពិនិត្យយ៉ាងហ្មត់ចត់ផងសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសាខ្យល់គរយ៉ាងពិតប្រាកដ។ក្រោយពីសមត្ថកិច្ចពិនិត្យក៏បានធ្វើកំណត់ហេតុប្រគល់សាកសពជូនគ្រួសាសពដើម្បីធ្វើបុណ្យតាមប្រពៃណី៕សៅ សារិទ្ធ
