ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com

List/Grid Uncategorized Subscribe RSS feed of category Uncategorized

ទំនិញជាសាច់ប្រហិតចម្រុះខូចគុណភាពចំនួន២៤៥០គីឡូក្រាមត្រូវបានដុតបំផ្លាញក្រោយពីបានចាប់យកពីឈ្មួញ

ទំនិញជាសាច់ប្រហិតចម្រុះខូចគុណភាពចំនួន២៤៥០គីឡូក្រាមត្រូវបានដុតបំផ្លាញក្រោយពីបានចាប់យកពីឈ្មួញ

ខេត្តបាត់ដំបង:សាច់ប្រហិតចម្រុះខូចគុណភាពរាប់ពាន់គីឡូក្រាមដែលឈ្មួញខិលខូចលួចនាំចូលហើយត្រូវបានសមត្ថកិច្ចឆ្មក់ចាប់បានត្រូវបានដុតបំផ្លាញចោលភ្លាមៗផងដែរក្រោយពីការបង្ក្រាបនៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២​០២០នេះ។ពិធីដុតបំផ្លាញចោលនេះក៏មានការចូលរួមនិងដឹកនាំពីលោកគឺ.បុណ្ណរ៉ាព្រះរាជអាជ្ញារងអម​សាលាដំបូងខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រីចេង.ឡេងស្នងការរងផែនការងារនគរ​បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានបានដឹកនាំកម្លាំងជំនាញដែលមានលោកវរ​សេ​នីយ៍​ទោយី.យក់សាននាយការិយាល័យ​នគរ​បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចូលរួមសហការ​ណ៍ជាមួយរដ្ឋបាលក្រុងបាត់ដំបងអាជ្ញាធរមូល​ដ្ឋានអង្គភាពជំនាញសាខាកាំកុងត្រូលនិងផ្នែកពាក់ព័ន្ធជាច្រើនរូបបានធ្វើការដុតបំផ្លាញចោលនូវសាច់ប្រហិតចម្រុះខូចគុណភាពចំនួន២៤៥០គីឡូក្រាមដែលឈ្មួញទុច្ចរិតនាំចូលពីក្រៅប្រទេសបម្រុងយកមកលក់ចែកចាយបន្តនៅក្នុងខេត្តបាត់ដំបងប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការបង្រ្កាបបានទាន់​ពេលវេលា។ ករណីនេះមិនមែនជាលើកទីមួយនោះទេដែលឈ្មួញខិលខូចតែងលួចនាំចូលដើម្បីផលប្យោជន៍ខ្លួនហើយបង្កផលប៉ះពាល់ដល់សុខភាពសម្រាប់ប្រជាពលរដ្ឋទូទៅ។លោកអ៊ុច.សុខុនស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបងក៏បានធ្វើការអំពាវនាវដល់អ្នកប្រកបមុខរបរដូចខាងលើត្រូវបញ្ឈប់ជាប​ន្ទាន់​ចំពោះការលួចនាំចូលនូវប្រភេទ(ប្រហិតឬ​សាច់មានឬជង្គង់មាន់)ខូចគុណភាពយកមក​លក់​ចែកចាយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់​ដំ​បងបន្តទៀតបើមិនដូច្នោះសមត្ថកិច្ចនិងមានវិធានការផ្លូវច្បាប់បើនៅតែបន្ត។ព្រោះប្រភេទសាច់ខូចគុណភាពទាំងនេះពិតជាបានបង្កផលប៉ះពាល់ខ្លាំងណាស់ចំពោះអ្នកប្រើប្រាស់ម៉្យាងវិញទៀតលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានសូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះការទិញឬការបរិភោគផលិតផលទាំងនេះវានិងនាំមនូវផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ៕សៅ... សូមអានត... »

ឯកឧត្តម ស ថាវី អនុរដ្ខលេខាធិការក្រសួងការពារជាតិ ត្រូវតុលាកាកោះហៅចូលទៅបំភ្លឺ រឿងលក់ដីនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ

ឯកឧត្តម ស ថាវី អនុរដ្ខលេខាធិការក្រសួងការពារជាតិ ត្រូវតុលាកាកោះហៅចូលទៅបំភ្លឺ រឿងលក់ដីនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញតាមកោះហៅរបស់តុលាការ... សូមអានត... »

លោកអភិបាលខេត្តអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្តីទីនៃគណៈអភិបាលស្រុកគាស់ក្រឡខេត្តបាត់ដំបង

លោកអភិបាលខេត្តអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្តីទីនៃគណៈអភិបាលស្រុកគាស់ក្រឡខេត្តបាត់ដំបង

ខេត្តបាត់ដំបង:ក្រោយពីរាជរដ្ឋាភិបាលសម្រេចបញ្ចប់តួនាទីលោកម៉ៅ.សុចាន់ពីអភិបាលនៃគណះអភិបាលស្រុគាស់ក្រឡលោកងួន.រតនះអភិបាលខេត្តនៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០នេះលោកងួន.រតនះអភិបាលនៃគណះអភិបាលខេត្តបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្តីទីនៃគណៈអភិបាលស្រុកគាស់ក្រឡខេត្តបាត់ដំបង។ពិធីនេះប្រារព្ធធ្វើឡើងនៅសាលាស្រុកគាស់ក្រឡនិងមានការអញ្ជើញចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្តលោកប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្តលោកប្រធានក្រុមប្រឹក្សាស្រុកអភិបាលរងស្រុកសមាជិកក្រុមប្រឹក្សាស្រុកមេឃុំនិងការិយាល័យនានាជុំវិញស្រុកជាច្រើនផងដែរ។ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកអភិបាលស្តីទីនៃគណៈអភិបាលស្រុកគាស់ក្រឡនាពេលនេះលោកងួន.រតនៈបានមានប្រសាសន៍ផ្តាំផ្ញើដល់លោកញឹក.សារ៉ែនដែលទើបទទួលតំណែងជាអភិបាលស្តីទីត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែទូលំទូលាយថែមទៀតរវាងថ្នាក់លើនិងថ្នាក់ក្រោមជាមួយបណ្តាមន្ទីរអង្គភាពដៃគូរអភិវឌ្ឍពាក់ព័ន្ធនានានិងរដ្ឋបាលឃុំព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធអោយកាន់តែល្អប្រសើផងដែរជាពិសេសប្រជាពលរដ្ឋក្នុងស្រុកទាំងមូល។លោកអភិបាលខេត្តបន្តថាជាពិសេសត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាកង្វល់សំណូមពរនានារបស់ប្រជាពលរដ្ឋជាពិសេសករណីទំនាស់ដីធ្លី... សូមអានត... »

ស្នងការនគរបាលខេត្តកណ្តាលដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកចុះធ្វើការត្រួតពិនិត្យ និងផាកពិន័យរថយន្តដឹកខ្សាច់នៅលើផ្លូវជាតិលេខ21Aក្រុងតាខ្មៅ

ស្នងការនគរបាលខេត្តកណ្តាលដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកចុះធ្វើការត្រួតពិនិត្យ និងផាកពិន័យរថយន្តដឹកខ្សាច់នៅលើផ្លូវជាតិលេខ21Aក្រុងតាខ្មៅ

កណ្តាលៈ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត... សូមអានត... »

#ភ្ជួរដីស្រែប៉ះចំមីនតោនរងគ្រោះដល់ស្លាប់ #អង្គភាពទូរទស្សន៍ព្រះនរាយណ៍កំពុងស្វែងរកលេខទូរសព្ទសាច់ញាតិគ្រួសារសព

#ភ្ជួរដីស្រែប៉ះចំមីនតោនរងគ្រោះដល់ស្លាប់ #អង្គភាពទូរទស្សន៍ព្រះនរាយណ៍កំពុងស្វែងរកលេខទូរសព្ទសាច់ញាតិគ្រួសារសព

ខេត្តបាត់ដំបងៈជនរងគ្រោះម្នាក់ដែលជាអ្នកបើកបរត្រាក់ទ័រសុីឈ្នួលភ្ជួរដីស្រែអោយគេត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរខណះដែលជនរងគ្រោះបានចុះភ្ជួរដីស្រែប៉ះចំមីនតោនបណ្តាលអោយផ្ទុះឡើងតែម្តង។យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះបានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០ត្រង់ចំណុចអូរច្រកថ្លាងក្នុងភូមិបឹងអំពិលឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបង។ បើតាមប្រភពមួយចំនួនបាននិយាយថានៅមុនពេលកើតហេតុគឺជនរងគ្រោះដែលមានឈ្មោះជូន.ណុលភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិអូរតាប៉ោងស្រុកបាកានខេត្តពោធិ៍សាត់បានបើកត្រាក់ទ័រចុះទៅក្នុងស្រែដើម្បីភ្ជួរដីអោយគេដែលដីស្រែនេះធ្លាប់ធ្វើគ្រប់រដូវកាលផងដែរ។ខណៈដែលជនរងគ្រោះកំពុងភ្ជួរស្រាប់តែឮសម្លេងផ្ទុះគ្រាប់មីនលាន់កក្រើកដីធ្វើអោយតួត្រាក់ទ័រទាំងមូលក្រឡាប់ផ្ងារជើងដោយឡែកអ្នកបើកបរក៏ទទួលរងនូវសម្ពាធគ្រាប់មីនបណ្តាលអោយដាច់ជើងខាងឆ្វេងម្ខាងដល់លើជង្គង់។ក្រោយការផ្ទុះភ្លាមៗនោះប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចក៏បានជួយបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សីនិងបានបន្តទៅមន្ទីរពេទ្យខេត្តផងដែរ។ប៉ុន្តែជាអកុសលដោយជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេកមិនទាន់ដល់មន្ទីរពេទ្យបង្អែកខេត្តផងក៏ត្រូវបាត់បង់ជីវិតនៅថ្ងៃទី២៩នេះតែម្តង។បច្ចប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតក្នុងខេត្តពោធិសាត់ហើយ៕សៅ... សូមអានត... »

ប្រជាពលរដ្ឋម្នាក់ប្តឹងប្រធានតុលាការខេត្តកំពត ទៅក្រសួងយុត្តិធម៌ !

ប្រជាពលរដ្ឋម្នាក់ប្តឹងប្រធានតុលាការខេត្តកំពត ទៅក្រសួងយុត្តិធម៌ !

រាជធានីភ្នំពេញ : ប្រជាពលរដ្ឋម្នាក់ បានធ្វើលិខិតជាផ្លូវការចូលទៅក្រសួងយុត្តិធម៌ ដើម្បីអោយជួយពិនិត្យមើលតួនាទី របស់ប្រធានតុលាការខេត្តកំពត... សូមអានត... »

លោក លី សជាតិ ស្នងការរងខេត្តកណ្តាល ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច មិនប្តឹងអាខោន ហ្វេសបុកបុត្រានាគដែលបានចោទលោកយកលុយ15000$ ពីឃ្លាំងស្តុបឈើ១កន្លែង  ។

លោក លី សជាតិ ស្នងការរងខេត្តកណ្តាល ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច មិនប្តឹងអាខោន ហ្វេសបុកបុត្រានាគដែលបានចោទលោកយកលុយ15000$ ពីឃ្លាំងស្តុបឈើ១កន្លែង  ។

ខេត្តកណ្តាល :បន្ទាប់ពីមានការបង្ហោះហ្វេសបុក១ ឈ្មោះបុត្រានាគ នាពេលកន្លងមកដោយបានរៀបរាប់ថា :ប៉ូលិសសេដ្ឋកិច្ចខេត្តកណ្តាលបើកភ្លើងខៀវយកលុយ15000$ដើម្បីនាំឈើមកស្តុបនៅឃ្លាំង... សូមអានត... »

លោក ផន សុផល មេឃុំរាប រងការចោទប្រកាន់លក់ដីព្រែកសាធារណ:របស់រដ្ធទៅអោយឈ្មួញជីកយកអាចម៌លក់ធ្វើមានបានប្រយោជន៍ផ្ទាល់ខ្លួន.

លោក ផន សុផល មេឃុំរាប រងការចោទប្រកាន់លក់ដីព្រែកសាធារណ:របស់រដ្ធទៅអោយឈ្មួញជីកយកអាចម៌លក់ធ្វើមានបានប្រយោជន៍ផ្ទាល់ខ្លួន.

. (ព្រៃវែង) លោក ផន សុផល មេឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង រងការចោទប្រកាន់ ពីប្រជាពលរដ្ធ និងមន្ត្រីក្រុមប្រឹក្សាឃុំថាបានលក់ដីព្រែកសាធារណ:សម្បត្តិ... សូមអានត... »

គ្រឡេកមើល:√ការផ្តន្ទាទោសម្ចាស់ក្លឹប ម៉ៃអាមី √ និងការផ្តន្ទាទោស អ្នកឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកំសាន្តរ៉ុក ?

គ្រឡេកមើល:√ការផ្តន្ទាទោសម្ចាស់ក្លឹប ម៉ៃអាមី √ និងការផ្តន្ទាទោស អ្នកឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកំសាន្តរ៉ុក ?

រាជធានីភ្នំពេញ៖ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿង... សូមអានត... »

ប៉ូលិសសេដ្ឋកិច្ចខេត្តកណ្តាលបើកភ្លើងខៀវយកលុយ១៥០០០$ដើម្បីនាំឈើរមកស្តុបនៅឃ្លាំង ក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល តែត្រូវច្រានចោល !

ប៉ូលិសសេដ្ឋកិច្ចខេត្តកណ្តាលបើកភ្លើងខៀវយកលុយ១៥០០០$ដើម្បីនាំឈើរមកស្តុបនៅឃ្លាំង ក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល តែត្រូវច្រានចោល !

ខេត្តកណ្តាល : បន្ទាប់ពី មានការបែកធ្លាយរូបភាព ដែលបានប្រមាញ់នៅវេលាម៉ោង ១១:៤៥យប់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២០ ដោយអ្នកសារព័ត៌មាន... សូមអានត... »

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com