ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com

List/Grid Uncategorized Subscribe RSS feed of category Uncategorized

ប្រជាពលរដ្ឋស្នេីសុំសម្តេចតេជោ កុំអោយឡានដឹកដីលោក កែវ ប៊ុនធឿន បេីកតាមខ្នងទំនប់ព្រែកកំពឹស

ប្រជាពលរដ្ឋស្នេីសុំសម្តេចតេជោ កុំអោយឡានដឹកដីលោក កែវ ប៊ុនធឿន បេីកតាមខ្នងទំនប់ព្រែកកំពឹស

***ប្រជាពលរដ្ឋរស់នៅ ភូមិឆ្នាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលមានផ្ទះរស់នៅលើខ្នងព្រែកកំពឹសស្របតាមបណ្តោយផ្លូវរថយន្តដឹកដីចេញ... សូមអានត... »

ស្ថានីយ៍ទឹកស្អាតស្រុកកែវសីមា ខេត្តមណ្ឌលគិរីផ្គត់ផ្គង់ទឹកមានបញ្ហាអនាម័យនិងមានសភាពច្រេះ និងសត្វល្អិតក្នុងទឹក

ស្ថានីយ៍ទឹកស្អាតស្រុកកែវសីមា ខេត្តមណ្ឌលគិរីផ្គត់ផ្គង់ទឹកមានបញ្ហាអនាម័យនិងមានសភាពច្រេះ និងសត្វល្អិតក្នុងទឹក

មណ្ឌលគិរីៈស្ថានីយ៍ទឹកស្អាតស្រុកកែវសីមា ខេត្តមណ្ឌលគិរីត្រូវបានគេលើកឡើងថា មិនទតួលការខុសត្រូវលើការផ្គត់ផ្គង់ទឹកឲ្យអតិថិជន... សូមអានត... »

រាជរដ្ឋាភិបាលសម្រេចកសាងស្ពានថ្មថ្មីជំនួសស្ពានដែកដែលកំពង់រងការខូចខាតសម្រាប់បំរើដល់ប្រជាពលរដ្ឋជាង២មឺុនគ្រួសារដែលត្រូវឆ្លងកាត់

រាជរដ្ឋាភិបាលសម្រេចកសាងស្ពានថ្មថ្មីជំនួសស្ពានដែកដែលកំពង់រងការខូចខាតសម្រាប់បំរើដល់ប្រជាពលរដ្ឋជាង២មឺុនគ្រួសារដែលត្រូវឆ្លងកាត់

បាត់ដំបង៖ខណះដែលស្ពានបេឡេព្រែកតាច្រែងដែលឆ្លងកាត់ស្ទឹងសង្កែមានសភាពចាស់ទ្រុឌទ្រោមខ្លាំងត្រូវបានផ្នែកជំនាញកម្ទេចចោលទាំងស្រុងហើយកសាងថ្មីឡើងជំនួសជាស្ពានថ្មដើម្បីធានានូវការធ្វើដំណើរនិងដឹកជញ្ជូនកសិផលរបស់ពលរដ្ឋ។លោកឡុង.សុភឿនអភិបាលស្រុកឯកភ្នំបានអោយដឹងនៅព្រឹកថ្ងៃទី១៦ខែមិថុនានេះថា៖ដោយសារស្ពានបេឡាចាស់មានសភាពចាស់ទ្រុឌទ្រោមពិបាកក្នុងការឆ្លងកាត់ទៅមករបស់ប្រជាពលរដ្ឋជាង២ម៉ឺនគ្រួសារពិសេសតម្រូវការការដឹកជញ្ជូនកសិផលនានារួមទាំងផលមច្ឆាជាតិជាច្រើនផងដែរបានជម្រុញអោយរដ្ឋបាលស្រុកធ្វើសំណើរជាបន្ទាន់តាមរយៈឯកឧត្តមអភិបាលខេត្តបាត់ដំបងនិងសម្តេចក្រឡាហោមបានស្នើសុំដល់ប្រមុខរដ្ឋាភិបាលដើម្បីកសាងស្ពានដ៍មានប្រយោជន៍នេះឡើងវិញ។លោកបន្តថា៖ការសម្លឹងឃើញភាពចាំបាច់ពិសេសការផ្សាភ្ជាប់រវាងតំបន់ជនបទទៅកាន់ទីប្រជុំជននិងម្យ៉ាងទៀតងាយស្រួលដល់កសិករដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផងនោះសម្តេចតេជោហ៊ុន.សែនបានសម្រេចផ្តល់ការស្ថាបនាស្ពានថ្មថ្មីតែម្តងដែលមានប្រវែង៨៧ម៉ែត្រនិងទទឹងចំនួន១០ម៉ែត្រក្រោមគម្រោងសាងសង់ដោយក្រសួងសាធារណះការនិងក្រុមជំនាញកងវិស្វកម្មដោយប្រើប្រាស់ថវិការបស់រដ្ឋាភិបាល។គម្រោងសាងសង់នេះត្រូវប្រើរយះពេល១០ខែចាប់ផ្តើមពីខែមីនានិងបញ្ចប់ការសាងសង់នៅខែធ្នូឆ្នាំ២០១៧ខាងមុខនេះ។លោកសុទ្ធ.វណ្ណាអាយុ៤២ឆ្នាំជាប្រជាពលរដ្ឋរស់នៅភូមិខ្វិតឃុំព្រែកខ្ពបស្រុកឯកភ្នំបានលើកឡើងថារយះពេលចុងក្រោយនេះស្ពានព្រែកតាច្រែងរងការខូចខាតទ្រុឌទ្រោមរួមតូចចង្អៀតពិបាកធ្វើដំណើរទៅមកនិងត្រូវបានជួសជុលច្រើនលើកច្រើនសារជាបន្តបន្ទាប់ប៉ុន្តែមិនអាចទប់ទល់បានដោយសារតែទឹកអំបិលក្លាសេត្រីលេចហៀរស្រោចលើស្ពានជោគៗងាយនិងទទួលរងគ្រោះពុកផុយដោយសាតែទឹកអំបិលដែលបានស្រោចស្រប់លើ។លោកបញ្ជាក់ថាពេលនេះទាំងរូបលោកក៍ដូចជាប្រជាពលរដ្ឋជាច្រើនទៀតមានទឹកចិត្តរីករាយយ៉ាងខ្លាំងនូវការផ្តល់ការសាងសង់ថ្មីជាស្ពានថ្មវិញមានសភាពរឹងមាំហើយអាចធន់និងទឹកអំបិលក្លាសេត្រីបាន។ចំពោះស្ពានព្រែកតាច្រែងហៅស្ពានផ្សារប្រហុកនេះបានកសាងឡើងក្នុងឆ្នាំ១៩៩៨ដោយគម្រោងរបស់រដ្ឋាភិបាលកម្ពុជាជាស្ពានប្រភេទបេឡេស្ថាបនាកាត់ដងស្ទឹងសង្កែប៉ែកខាងកើតឋិតក្នុងភូមិស្នាពីរមុខឃុំព្រែកខ្ពបនិងភ្ជាប់ទៅត្រើយខាងលិចក្នុងភូមិព្រែកតាច្រែងឃុំព្រែកនរិន្ទស្រុកឯកភ្នំខេត្តបាត់ដំបង។ប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះសម្តេចតេជោហ៊ុន.សែនដែលជានិច្ចជាកាលតែងជួយដល់ប្រជាពលរដ្ឋរាល់ទុកលំបាកដែលពួកគាត់ត្រូវបានប្រឈម៕សៅ... សូមអានត... »

ប្រជាពលរដ្ឋក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានឯកភាពជាមួយក្រសួងរ៉ែ និង ថាមពល ក្នុងការអោយក្រុមហ៊ុនបូមខ្សាច់ ឡេង ជិន បន្តសកម្មភាពតែត្រូវគោរពលក្ខខណ្ឌ មួយចំនួន

ប្រជាពលរដ្ឋក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានឯកភាពជាមួយក្រសួងរ៉ែ និង ថាមពល ក្នុងការអោយក្រុមហ៊ុនបូមខ្សាច់ ឡេង ជិន បន្តសកម្មភាពតែត្រូវគោរពលក្ខខណ្ឌ មួយចំនួន

(ដោយ ព្រះនរាយណ៍ )៖ ក្រោយពីប្រជាពលរដ្ឋក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ផ្ទុះការតវ៉ា ទៅដល់អាជ្ញាធរ និង... សូមអានត... »

ខេត្តបាត់ដំបងបានប្រារព្វពិធីទិវាបរិស្ថានជាតិថ្ងៃទី៥មិថុនានៃទិវាពិភពលោក

ខេត្តបាត់ដំបងបានប្រារព្វពិធីទិវាបរិស្ថានជាតិថ្ងៃទី៥មិថុនានៃទិវាពិភពលោក

បាត់ដំបង:មន្ត្រីរាជការនៅតាមបណ្តាមន្ទីរនិងស្ថាប័ន្ធនានាជុំវិញខេត្តបាត់ដំបងរួមនិងសិស្សានុស្សលោកគ្រូអ្នកគ្រូកងកម្លាំងប្រដាប់អាវុធព្រមទាំងព្រះសង្ឃជាច្រើនបានមកចូលរួមក្នុងពិធីរំលឹកទិវាបរិស្ថានថ្ងៃទី៥មិថុនាឆ្នាំ២០១៧។ពិធីនេះបានប្រព្រឹត្តឡើងនៅថ្ងៃទី១៥ខែមិថុនានានេះក្នុងបរិវេណសួននាគសន្តិភាពស្ថិតក្នុងសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងក្រោមវត្តមានលោកជាម.ច័ន្ធសោភ័ណ្ណអភិបាលស្តីទីខេត្តបាត់ដំបង។នៅក្នុងពិធីនោះលោកជាម.ច័ន្ទសោភ័ណ្ឌអភិបាលស្តីទីបានមានប្រសាសន៍ថា:ការអបអរសាទររំលឹកទិវាបរិស្ថាននេះមានគោលបំណងជំរុញឲ្យសាធារណៈជនចូលរួមនូវសកម្មភាពទាំងអស់គ្នាដើម្បីសំអាតបរិស្ថានក្នុងទីក្រុងឲ្យបានស្អាតលើកកម្ពស់សុខភាពនិងផ្លូវដង្ហើមឲ្យបានស្រស់ស្រាយចាកផុតពីជម្ងឺនិងភាពអ៊ួអាប់។លោកថា:ពិធីនេះដែរក៏ប្រារព្វឡើងដើម្បីឲ្យយុវជនក្រោយៗបានដឹងនិងសិក្សាអំពីផលប្រយោជន៍នៃពិធីនេះហើយចេះរួមគ្នាដើម្បីសម្អាតទីក្រុងរបស់ពួកគេរស់នៅប្រកបដោយអនាម័យខ្ពស់ងាយទាក់ទាញអារម្មណ៍របស់ភ្ញៀវទេសចរណ៍មកកំសាន្ត។ម៉្យាងទៀតក្រុងបាត់ដំបងក៏ធ្លាប់ទទួលនូវជ័យលាភីផ្ការំដួល៣ទងទូទាំងប្រទេសផងដែរហើយក៏ជាខេត្តដ៏ជំនាស់មួយផ្នែកខាងសំណង់បុរាណដែលជាចំណាប់អារម្មណ៍របស់ភ្ញៀវបរទេស។លោកបន្តថា:ជាក់ស្តែងថ្មីៗនេះមានប្រត្តិភូជាន់ខ្ពស់មកពី២២ប្រទេសបានមកទស្សនះកិច្ចនិងស្វែងយល់អំពីសំណង់បុរាណក្នុងក្រុងបាត់ដំបងផងដែរ។ដូច្នេះចំពោះបរិស្ថានក៏ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ខណះការប្រគួតប្រជែងទីក្រុងស្អាតទូទាំងប្រទេសក៏ខិតជិតមកដល់ដែរ។លោកថាខេត្តបាត់ដំបងគឺជាម្ចាស់ខ្សែក្រវ៉ាត់ផ្ការំដួល៣ទងផងដើម្បីរក្សាបានយើងត្រូវតែរួមគ្នាដើម្បីការពារខ្សែក្រវ៉ាត់មួយនេះឲ្យបានគង់វង់។លោកបន្តថា:ខ្សែក្រវ៉ាត់នេះមិនមែនជារបស់នណាម្នាក់នោះទេគឺយើងទាំងអស់គ្នាជាម្ចាស់ខ្សែក្រវ៉ាត់ផ្ការំដួល៣ទងនេះ៕សៅ... សូមអានត... »

អនុប្រធានការិយា ល័យគយ និងមន្ត្រីគយមួយចំនួនបានឲ្យដឹងថា រាល់ចំណូលទាំងអស់ ត្រូវបានលោក ស៊ុន ឆាយ និងប្រធានគណនេយ្យ ឃុបឃិតគ្នាកេងប្រវ័ញ្ចយកទៅចាយវាយ ដោយគ្មានតម្លាភាព

អនុប្រធានការិយា ល័យគយ និងមន្ត្រីគយមួយចំនួនបានឲ្យដឹងថា រាល់ចំណូលទាំងអស់ ត្រូវបានលោក ស៊ុន ឆាយ និងប្រធានគណនេយ្យ ឃុបឃិតគ្នាកេងប្រវ័ញ្ចយកទៅចាយវាយ ដោយគ្មានតម្លាភាព

ភ្នំពេញ ៖ លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ នឹងប្រធានគណ នេយ្យ ត្រូវបានមន្រ្តីគយតូចតាច ក្រោមឱវាទ នៅក្នុងកំពង់ផែស្វយ័តភ្នំពេញ... សូមអានត... »

ប្រតិភូជាន់ខ្ពស់យូណេស្កូមកពី២២ប្រទេសទស្សនានិងស្វែងយល់អាគាបុរាណក្រុងបាត់ដំបង

ប្រតិភូជាន់ខ្ពស់យូណេស្កូមកពី២២ប្រទេសទស្សនានិងស្វែងយល់អាគាបុរាណក្រុងបាត់ដំបង

បាត់ដំបង:ប្រតិភូជាន់ខ្ពស់របស់អង្កការយូណេស្កូប្រមាណជាង១០០នាក់មកពី២២ប្រទេសធ្វើទស្សនះកិច្ចនិងស្វែងយល់ពីអាគាបុរាណក្នុងក្រុងបាត់ដំបងដើម្បីជម្រុញជាសម្បត្តិបេតិកភ័ណ្ឌ។នាខេត្តបាត់ដំបងថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៧ក្នុងពិធីប្រជុំរដ្ឋមន្ត្រីទេសចរណ៍លើកទី២ក្នុងក្របខណ្ឌកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីស្តីពីទេសចរណ៍ប្រកបដោយចីរភាពនិងទីក្រុងបេតិកភ័ណ្ឌ។លោកចន្ទ័សុផលអភិបាលខេត្តបាត់ដំបងបានលើកឡើងថាកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ីនេះពិតជាមានសារះសំខាន់ណាស់ដើម្បីស្តាប់នូវបទបង្ហាញអំពីការងារអភិរក្សអគាបេតិកភ័ណ្ឌក្នុងគោលបំណងជម្រុញកំណើនទេសចរណ៍ដល់ខេត្តបាត់ដំបង។ពិសេសបានស្វែងយល់អំពីការរៀបចំអភិរក្សអគាបេតិកភ័ណ្ឌនៅក្នុងតំបន់ក្រុងបាត់ដំបងនិងអោយបានដឹងពីការងារពង្រីកបន្ថែមនូវឧស្សាហកម្មទេសចរណ៍ជាកម្លាំងចលករសម្រាប់ពង្រីកទីផ្សារទេសចរណ៍ពិភពលោក។លោកថុក.សុខុមប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងអាស៊ានបានអោយដឹងថាតាមការពិនិត្យរតនះភ័ណអគាបុរាណដែលមានអាយុច្រើនជាង១០០ឆ្នាំជាគោលដៅទី២ក្នុងការទាក់ទាញភ្ញៀវបន្ទាប់គោលដៅទេសចរណ៍ទី១នាប្រាង្គប្រាសាទអង្គរវត្ត... សូមអានត... »

ជំលោះដីធ្លីរាំរ៉ៃ រវាងគ្រួសារក្រីក្រម្នាក់ទល់នឹងឯកឧត្ដម ឃុន ហំាង ទេសៈរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការពិសេស នៃទីស្ដី ការ គណៈរដ្ឋមន្ត្រី និងជាអនុប្រធានអាជ្ញាធរ ជាតិដោះ ស្រាយ វិវាទដីធ្លី នៅមិនទាន់ដោះស្រាយ

ជំលោះដីធ្លីរាំរ៉ៃ រវាងគ្រួសារក្រីក្រម្នាក់ទល់នឹងឯកឧត្ដម ឃុន ហំាង ទេសៈរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការពិសេស នៃទីស្ដី ការ គណៈរដ្ឋមន្ត្រី និងជាអនុប្រធានអាជ្ញាធរ ជាតិដោះ ស្រាយ វិវាទដីធ្លី នៅមិនទាន់ដោះស្រាយ

អស់រយៈពេលជាង6 ឆ្នាំ នៃការផ្ទុះសង្រ្គាមរវាងគ្រួសារអ្នកក្រីក្រ និង គ្រួសារអភិជន ដែលមានតួនាទីធំ ក្នុងជួររាជរដ្ឋាភិបាលផងដែរ។... សូមអានត... »

ក្រុមហ៊ុន ឡេង ជីន អាងដាវអាជ្ញាសឹកលោក សេងទៀង បានលួចសំរុកបូមខ្សាច់ ធ្វើអោយប្រជាពលរដ្ឋ ភិតភ័យនាំគ្នាតវ៉ា អោយបញ្ឃប់ក្រុមហ៊ុន ឡេង ជីន នេះ

ក្រុមហ៊ុន ឡេង ជីន អាងដាវអាជ្ញាសឹកលោក សេងទៀង បានលួចសំរុកបូមខ្សាច់ ធ្វើអោយប្រជាពលរដ្ឋ ភិតភ័យនាំគ្នាតវ៉ា អោយបញ្ឃប់ក្រុមហ៊ុន ឡេង ជីន នេះ

  ដោយឃើញសកម្មភាពនៃការបូមខ្សាច់ចេញពីទន្លេ ប្រព្រឹត្តិទៅ ដូចចោរហារយ ពាសពេញផ្ទៃទន្លេ ក្រោយផ្ទះរបស់ពួកគាត់ បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ... សូមអានត... »

ជីវិតប្រជាពលរដ្ធរស់នៅភូមិឆ្មាពូន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រស់នៅទាំងភ័យខ្លាច និងរងកម្មរាប់ឆ្នាំពីឡានបែនដឹកដីរបស់លោក សៅ សុធា -សៅពន្លក និង លោក អ៊ុក ឡាឌិន បានសុំសម្តេចតេជោ បិទការរកស៊ីពួកគេទាំងនេះទៅ

ដោយអត់ទ្រាំនិង ការលំបាកគ្រាប់បែបយ៉ាងលែងបាន ណាមួយសម្លេងថ្លង់ ណាមួយហ៊ុយប៉ះពាល់សុខភាព ពិសេសទៀតនោះគឺរស់នៅទាំងភ័យខ្លាចជារៀងរាល់ថ្ងៃ... សូមអានត... »

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com